
ទុនវិនិយោគសរុបមានចំនួនលើស ២៥០លានដុល្លា ចាប់តាំងពីឆ្នាំ ២០១១
ក្រុមហ៊ុនផលិតគ្រឿងយានយន្ត និងតម្លើងរថយន្តជាច្រើនកំពុងមានប្រតិបត្តិការ ស្របពេលដែលការវិនិយោគវិស័យនេះកំពុងមានការកើនឡើង។
ការនាំចេញគ្រឿងយានយន្តបន្លាស់រថយន្តមានតម្លៃប្រមាណ ២០០លានដុល្លា ប្រចាំឆ្នាំ
ការនាំចេញគ្រឿងយានយន្តមានកំណើនប្រមាណ ៣៦% ពីឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០១៩។ ក្រុមហ៊ុនដែលបានមកវិនិយោគវិស័យនេះនៅកម្ពុជាកំពុងមានសកម្មភាពក្នុងការផលិតគ្រឿងបង្គុំយានយន្តសំខាន់ៗដែលមានដូចជា ខ្សែភ្លើង ផ្នែកម៉ាស៊ីនត្រជាក់ និងគ្រឿងបន្លាស់រថយន្តផ្សេងៗ។


ទោចក្រយានយន្ត (ម៉ូតូ) ប្រមាណ ៤០ ម៉ឺនគ្រឿងត្រូវបានផលិតជាប្រចាំឆ្នាំ
ម៉ូតូគឺជាទីផ្សារមួយដ៏ធំរបស់កម្ពុជាដែលនេះជាមូលហេតុទាក់ទាញឱ្យក្រុមហ៊ុនតម្លើង និងផលិតគ្រឿងបង្គុំយានយន្តជាច្រើនមកធ្វើការបោះទុនវិនិយោគនៅកម្ពុជា។