ទីតាំង និងអាកាសធាតុអំណោយផល

វិស័យកសិកម្មបានទទួលផលប្រយោជន៍យ៉ាងច្រើនពីទីតាំងភូមិសាស្ត្ររបស់ប្រទេសកម្ពុជា។ ប្រជាជនកម្ពុជាភាគច្រើនរស់នៅតំបន់ទំនាប និងខ្ពង់រាបដែលមានប្រភពទឹកជាច្រើនសម្រាប់ការធ្វើកសិកម្ម។ បន្ថែមពីនេះកម្ពុជាមានអាកាសធាតុក្តៅហើយសើម ហើយមានរដូវវស្សាពីខែឧសភាដល់ខែតុលា ដែលលក្ខណៈនេះមានភាពអំណោយផលដល់ការធ្វើកសិកម្ម។

កំណើនថេរ

វិស័យកសិកម្មរបស់ប្រទេស​កម្ពុជា​​កំពុងមានការកើនឡើងយ៉ាង​ឆាប់​រហ័ស ជាមធ្យមប្រមាណ ៥.៣% ពីឆ្នាំ ២០០៤ ដល់ ២០១២ ដែលនេះជាកំណើនដ៏ខ្ពស់មួយនៅក្នុងពិភពលោក។ កំណើនវិស័យកសិកម្មនេះត្រូវបានជំរុញដោយការរួមបញ្ចូលគ្នានៃការកើនឡើងទិន្នផល និងកម្លាំងពលកម្មដែលមានផលិតភាពជាងមុន។

ហេតុអ្វីគួរវិនិយោគនៅកម្ពុជា