Meet Cambodia’s តុកូរ៉េ


លោក កែន ដាវីត

ដាវីត គឺជាអ្នកជំនាញផ្នែកគោលនយោបាយសេដ្ឋកិច្ចមួយរូប ដែលបច្ចុប្បន្នកំពុងបម្រើការងារជាទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។ បន្ថែមពីលើតួនាទីដ៏សំខាន់នេះ ដាវីត ក៏បានចូលរួមចំណែកលើការងារពាក់ព័ន្ធនឹងការតាមដាននិងត្រួតពិនិត្យគម្រោងវិនិយោគឯកជន ក៏ដូចជាការងារតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥។ ដោយទទួលបានការបណ្តុះបណ្តាលកម្រិតបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈ (នៅក្នុងកម្រិតម៉ាក្រូសេដ្ឋកិច្ច)ពីសាកលវិទ្យាល័យ Hitotsubashi ទីក្រុងតូក្យូ នៃប្រទេសជប៉ុន, ដាវីត មានមូលដ្នាន ព្រមទាំងកម្រិតជំនាញច្បាស់លាស់ក្នុងការជួយដល់ការអភិវឌ្ឍ និងអនុវត្តគោលនយោបាយសេដ្ឋកិច្ច ដែលនឹងមានសារៈសំខាន់ក្នុងការជំរុញ និងសម្របសម្រួលដល់អ្នកវិនិយោគនានាដែលមានបំណងចង់បណ្តាក់ទុននៅកម្ពុជា។ គាត់​អាច​និយាយ​ពីរ​ភាសា​គឺ ខ្មែរ និង​អង់គ្លេស។


លោក សំ ច័ន្ទម៉ាន្នី

លោក សំ ច័ន្ទម៉ាន្នី ជាមន្ត្រីនៃនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកបានបញ្ចប់ការសិក្សាជំនាញទំនាក់ទំនងអន្តរជាតិពីសាលាភូមិន្ទរដ្ឋបាល។


លោកស្រី ជ័យ សុម៉ាលី

លោកស្រី ជ័យ សុម៉ាលី ជាមន្រ្តីនៃនាយកដ្ឋានវាយតំលៃខាងបរិស្ថាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រគ្រប់គ្រងពាណិជ្ជកម្ម ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីសកលវិទ្យាល័យបៀលប្រាយ (BBU)។ គាត់អាចនិយាយបាន ២ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស។


លោក សាំង សូនឿន

លោក សូនឿន ជាមន្រ្តីនាយកដ្ឋានវិភាគគម្រោង និងការលើកទឹកចិត្ត នៃគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តខ្មែរ ពីសាកលវិទ្យាល័យខេមរៈ នៅរាជធានីភ្នំពេញ។
គាត់អាចនិយាយបាន ២ ភាសា គឺខ្មែរ និងអង់គ្លេស។


លោក ស៊ឹម ចេស្តា

ក្នុងនាមជាមន្ត្រីនៅនាយកដ្ឋានវិភាគយុទ្ធសាស្រ្តនៃការវិនិយោគឯកជននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ឹម ចេស្តា មានបរិញ្ញាបត្រផ្នែកសិក្សាអន្តរជាតិ ជំនាញទំនាក់ទំនងអន្តរជាតិ ពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ ដែលកន្លងមកត្រូវបានស្គាល់ថាវិទ្យាស្ថានភាសាបរទេស។