Meet Cambodia’s តុជប៉ុន


ឯកឧត្ដម ឡោ ទិត្យច័ន្ទសុភក្តិ

ឯកឧត្ដម ឡោ ទិត្យច័ន្ទសុភក្តិ
ឯកឧត្ដម សុភក្តិ គឺជាទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងថ្នាក់អនុបណ្ឌិតផ្នែក អភិវឌ្ឍន៍សេដ្ឋកិច្ចពីសកលវិទ្យាល័យ ន័រតុន នៅក្នុងរាជធានីភ្នំពេញ។ គាត់អាច​និយាយ​បាន​ ៣​ ភាសា​គឺ ​ភាសាខ្មែរ អង់គ្លេស និង​ជប៉ុន។

ឯកឧត្ដម សុភក្តិក៏បានចូលរួមក្នុងថ្នាក់បណ្តុះបណ្តាលជាន់ខ្ពស់រួមមានដូចជា Stanford Center for Professional Development
ក្រោមប្រធានបទ “Leading Digitalization and Transformation of the Cambodian Economy” និងនៅ Lee Kuan Yew – School of Public Policy ក្រោមប្រធានបទ“គោលនយោបាយសាធារណៈ និងការអភិវឌ្ឍន៍វិស័យឯកជន” និងជាមួយអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន ក្នុងគម្រោង “ការជំរុញការវិនិយោគរបស់ជប៉ុន FDI ទៅក្រៅប្រទេស”។


លោក ស៊ន ឌីដេនីន

លោក ស៊ន ឌីដេនីន ជាអនុប្រធាននាកដ្ឋានវិភាគគម្រោង និងការលើកទឹកចិត្ត នៃគណៈកម្មការវិនិយោគកម្ពុជា /ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា “ក.អ.ក./គ.វ.ក.” ។
លោកបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ គាត់ចេះនិយាយ ភាសាខ្មែរ អង់គ្លេស និងរុស្ស៊ី។


លោក គង់វង្ស ជាស្ថាពរ

លោក ជាស្ថាពរ ជាមន្ត្រីនៃនាយកដ្ឋានត្រួតពិនិត្យ និងតាមដានគម្រោងវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័តន័រតុន ក្នុងរាជធានីភ្នំពេញ។ គាត់អាចនិយាយបាន២ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស។


កញ្ញា ធឿន ចាន់ផល្លិកា

កញ្ញា ធឿន ចាន់ផល្លិកា ជាមន្ត្រី នៃនាយកដ្ឋានវាយតំលៃខាងបរិស្ថាន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នាងខ្ញុំបានបញ្ចប់សញ្ញាប័ត្រ អនុបណ្ឌិតផ្នែកច្បាប់ពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យ Libre de Bruxelleនិងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នាងខ្ញុំអាចនិយាយបាន២ភាសា គឺភាសាខ្មែរ និងអង់គ្លេស។


លោក គួច ឡាយហេង

ឡាយហេង ជាមន្ដ្រីវិភាគយុទ្ធសាស្រ្តនៃការវិនិយោគឯកជននៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គាត់ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រផ្នែកសិក្សាអន្តរជាតិ ឯកទេសសេដ្ឋកិច្ចអន្ដរជាតិ និងថ្នាក់បរិញ្ញបត្រផ្នែកព័ត៌មានវិទ្យា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គាត់អាចប្រើប្រាស់ភាសាជាផ្លូវការចំនួន ២គឺ ភាសាខ្មែរ និងអង់គ្លេស។