Meet Cambodia’s តុអ៊ឺរ៉ុប


លោកស្រី លឹម នីដាដានេ

លោកស្រី ជាមន្ត្រីនៅនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងជម្រុញគម្រោងវិនិយោគឯកជននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកស្រីទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យ Charles Sturt និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Northumbria នៅ Newcastle ។


លោក អ៊ុច ចាន់ណារ័ត្ន

លោក អ៊ុច ចាន់ណារ័ត្ន បម្រើការងារនៅនាយកដ្ឋានត្រួតពិនិត្យនិងតាមដានគម្រោងវិនិយោគឯកជននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គាត់សិក្សានៅប្រទេសកម្ពុជានិងទទួលបានសញ្ញាបត្រ ផ្នែកបរិញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្ត, បរិញ្ញាបត្រនីតិសាស្រ្ត, បរិញ្ញាប័ត្រពាណិជ្ជសាស្រ្ត
និងមធ្យមសិក្សាឯកទេសពាណិជ្ជកម្ម។ គាត់អាចនិយាយភាសាខ្មែរនិងភាសាអង់គ្លេសបាន។


លោក សាំង សូនឿន

លោក សូនឿន ជាមន្រ្តីនាយកដ្ឋានវិភាគគម្រោង និងការលើកទឹកចិត្ត នៃគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តខ្មែរ ពីសាកលវិទ្យាល័យខេមរៈ នៅរាជធានីភ្នំពេញ។
គាត់អាចនិយាយបាន ២ ភាសា គឺខ្មែរ និងអង់គ្លេស។


លោក គង់ គីមស្រ៊ី

លោក គីមស្រ៊ី គឺជាមន្រ្តីនៃនាយកដ្ឋានវិភាគយុទ្ធសាស្រ្តនៃការវិនិយោគឯកជន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកបានបញ្ចប់ការសិក្សាជំនាញ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុពីសាលាភូមិន្ទរដ្ឋបាល, បរិញ្ញាបត្រជាន់ខ្ពស់សហគ្រិនភាព​ និងការគ្រប់គ្រងគម្រោង ពីសកលវិទ្យាល័យលីយ៉ុង២ និងសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, និងបរិញ្ញាបត្រគ្រប់គ្រងធុរកិច្ចពីសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។


លោក ហែម សុខនីម

ខ្ញុំបាទឈ្មោះ ហែម សុខនីម ជាមន្ត្រីបម្រើការនៅក្នុងនាយកដ្ឋានវាយតម្លៃខាងបរិស្ថាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ខ្ញុំបានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ។ ខ្ញុំអាចនិយាយបានពីរភាសា ភាសាខ្មែរ និងអង់គ្លេស។