Meet Cambodia’s តុចិន


លោក ហូ វង្ស វឌ្ឍនៈ

លោក ហូ វង្ស វឌ្ឍនៈ (阿洪) គឺជាមន្ដ្រីនៅ នាយកដ្ឋានត្រួតពិនិត្យនិងតាមដានគម្រោងវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ University of International Business and Economics នៅទីក្រុងប៉េកាំងនៃប្រទេសចិន។ លោកអាចនិយាយភាសាចិនបាន ។


លោក ស៊ន ឌីដេនីន

លោក ស៊ន ឌីដេនីន ជាអនុប្រធាននាកដ្ឋានវិភាគគម្រោង និងការលើកទឹកចិត្ត នៃគណៈកម្មការវិនិយោគកម្ពុជា /ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា “ក.អ.ក./គ.វ.ក.” ។
លោកបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ គាត់ចេះនិយាយ ភាសាខ្មែរ អង់គ្លេស និងរុស្ស៊ី។


លោក លឹម សៀកផេង

លោក លឹម សៀកផេង ជាមន្ត្រីនៃនាយកដ្ឋានត្រួតពិនិត្យ និងតាមដានគម្រោងវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសមាជិកនៃលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥។ លោក បានទទួលការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រលើជំទាញទំនាក់ទំនងអន្តរជាតិ ពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) និងអាចប្រើប្រាស់ភាសាចំនួន ០៣ រួមមាន៖ ខ្មែរ, អង់គ្លេស និងចិន។


លោកស្រី សុង រ៉ានី

លោកស្រី សុង រ៉ានី បច្ចុប្បន្នជាមន្ត្រីបម្រើការនៅនាយកដ្ឋានវិភាគយុទ្ធសាស្ត្រនៃការវិនិយោគឯកជននៃគណៈកម្មាធិការវិនិយោគកម្ពុជា។ លោកស្រីធ្លាប់ទទួលបានការបណ្តុះបណ្តាលនៅសាធារណរដ្ឋប្រជាមានិតចិនក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលចិននូវវគ្គពិសេសៗស្តីពីការអភិវឌ្ឍតំបន់ឧស្សាហកម្ម, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់ចិនសម្រាប់កម្ពុជា, និងការជំរុញការវិនិយោគជាដើម។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញនីតិសាស្ត្រ និងទទួលបានសញ្ញាបត្រពិសេសផ្នែកភាសាចិន។ បន្ថែមពីនេះ លោកស្រីអាចនិយាយភាសាចិនកុកងឺ ភាសាចិនកាតាំង និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។


កញ្ញា សេង សុចិន្តាវរលក្ខណ៍

កញ្ញា សេង សុចិន្តាវរលក្ខណ៍ ជាមន្រ្តីនៃនាយកដ្ឋានវាយតំលៃខាងបរិស្ថាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រផ្នែកនីតិសាស្រ្តសិក្សាជាភាសាអង់គ្លេសពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងបរិញ្ញបត្រផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច (ជំនាញសេដ្ឋកិច្ចពាណិជ្ជសាស្រ្ត) នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ គាត់អាចនិយាយបាន ២ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស។


កញ្ញា សាំង សាយច័ន្ទណាតា

ណាតា គឺជាមន្ត្រីនាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីវិទ្យាស្ថាន CamEd Business School នៅក្នុងរាជធានីភ្នំពេញ។ គាត់អាច​និយាយ​បាន​ ៣​ ភាសា​គឺ ​ភាសាខ្មែរ អង់គ្លេស និង​ចិន។